ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៥នាក់ (ស្រីម្នាក់) បានស្លាប់ របួសធ្ងន់៤នាក់ (ស្រីគ្មាន) និងរបួសស្រាល ១៤នាក់ (ស្រី១០នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ កក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៧លើក ៕