ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣១នាក់ និងប្រើប្រាស់៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៨៤,៦៦ក្រាម និង២៩កញ្ចប់តូច។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥១ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដួរ ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៦នាក់ ចាប់យកIce ១៥៤,៧៨ក្រាម។ ៣/បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៣ក្រាម។ ៤/កំពង់ចាម៖ ជួញដួរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,២៤ក្រាម។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និង អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២,៥១ក្រាម។ ៦/កណ្ដាល៖ ជួញដួរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,១៤ក្រាម។ ៧/ក្រចេះ៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២៣កញ្ចប់តូច។ ៨/ពោធ៍សាត់៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៩៥ក្រាម។ ៩/សៀមរាប៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៥០ក្រាម។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២២ក្រាម។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/ព្រៃវែង៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។ ២/សៀមរាប៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៥៨ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដួរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច៕