ស្លាប់​ ៥នាក់ និង​របួស ១០​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​១៥ កក្កដា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន​ ៥​នាក់​ (​ស្រី​ម្នាក់​)​ បាន​ស្លាប់ របួសធ្ងន់​៦​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៤​នាក់ ​(​ស្រី​ម្នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៥ មិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៥​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក ៕