ថ្ងៃ១៥ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ១៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ២៦​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ២៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ១៧​ករណី​ ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥ ខែកក្កដា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​២៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១៥​នាក់ និង​ប្រើប្រាស់ ១១​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប ​ក្នុង​ថ្ងៃទី​១៥ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១៧១,៧៩​ក្រាម និង​១៣​កញ្ចប់​តូច ។​

+​លទ្ធផល​ខាងលើ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៧​អង្គភាព​៖ ១/បាត់ដំបង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១៤១,៤២​ក្រាម​។​ ២/កំពង់ចាម​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,០៩​ក្រាម​។​ ៣/ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។​ ៤/ព្រះសីហនុ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១,០៨​ក្រាម​។ ៥/ប៉ៃលិន​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៦/ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២៩,២០​ក្រាម​។​ ៧/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច ៕