១៥ថ្ងៃ នៃខែកក្កដា នគរបាលចរាចរ ផាកពិន័យយានយន្ត ល្មើសច្បាប់ជិត ២ម៉ឺនគ្រឿង

0

ភ្នំពេញ៖ ​ក្នុង​រយៈពេល​ ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១ ដល់​ថ្ងៃទី​១៥ ខែកក្កដា នៃការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ ស្ដីពី​ចរាចរណ៍​ផ្លូវគោក នគរបាលចរាចរ រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៨,០០៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៣,១១៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

របាយការណ៍​ពី​នាយកដ្ឋាន​ នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានឲ្យដឹងថា ដោយឡែកនៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​ នៃការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,៤៣០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១,០៨៩​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ដដែល ​បាន​វាយតម្លៃ​រយៈពេល ​១៥​ថ្ងៃ នៃ​ខែកក្កដា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕​