ស្លាប់ ៥នាក់ និង​របួស​ ៨​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​១៤ កក្កដា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់ ​មាន​មនុស្ស​ចំនួន​ ៥​នាក់​បាន​ស្លាប់ របួសធ្ងន់ ​៧​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​ ម្នាក់​(​ស្រី​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ កើតឡើង​នៅ​ទូទាំងប្រទេស​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៤ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៣​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕