ថ្ងៃ១៤ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៣៩​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៣៩​នាក់ ​(​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ២២​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៤ ខែកក្កដា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣០​នាក់ និង​ប្រើប្រាស់ ៩​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ ក្នុង​ថ្ងៃទី​១៤ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១២,៥៩​ក្រាម និង​៣២​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៧​អង្គភាព​៖ ១/បាត់ដំបង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១,៨៨​ក្រាម​។​ ២/កំពង់ចាម​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៨៤​ក្រាម​។​ ៣/កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។​ ៤/ពោ​ធ៍​សាត់​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥,៥៣​ក្រាម​។​ ៥/ស្ទឹងត្រែង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៤០​ក្រាម​។​ ៦/ត្បូងឃ្មុំ​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,១៨​ក្រាម​។​ ៧/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៨​ករណី ឃាត់ ១២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២៧​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ២​អង្គភាព​៖ ១/កំពង់ចាម​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១១​នាក់ ចាប់យក​Ice ៣,៧៦​ក្រាម​។​ ២/ព្រះវិហារ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច ៕