ប្រទេសក្នុងពិភពលោក អាចកាត់បន្ថយការ ទិញសម្លៀកបំពាក់ តែមិនអាចកាត់បន្ថយការ ទិញស្បៀងអាហារឡើយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បណ្ដាក្នុងតំបន់អឺរ៉ុប និងពិភពលោកអាចកាត់បន្ថយ ការបញ្ជាទិញសម្លៀកបំពាក់ រថយន្ត និងសម្ភារផ្សេងៗបាន ប៉ុន្តែមិនអាចកាត់បន្ថយការ ទិញស្បៀងអាហារឡើយ ។

ក្នុងឱកាសអញ្ជើញចុះទៅ ពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលដែលពិភពលោក មិនអាចកាត់បន្ថយការទិញ ស្បៀងអាហារនោះ កម្ពុជាត្រូវតែបង្កើនការ ផលិតកសិផលឲ្យបានច្រើនបន្ថែមទៀត ។

ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសថា កម្ពុជានឹងចូលរួមផ្គត់ផ្គង់ស្បៀង ទាំងក្នុងតំបន់ និងពិភពលោក ទោះបីជាត្រូវបង់ពន្ធក៏ដោយ ។