ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សាទាញយកទឹកពីទន្លេមកជំនួស ឲ្យការប្រើប្រាស់ទឹកក្រោមដី ដើម្បីបម្រើដល់ការចិញ្ចឹមត្រី របស់ប្រជាកសិករ នៅក្នុងខេត្តព្រៃវែង ។
ការលើឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញ ចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ ទី១៤ កក្កដានេះ ។