ស្លាប់ ១៣នាក់ ​និង​របួស ១៤នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី១៣ កក្កដា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ១៣​នាក់ (​ស្រី​២​នាក់​)​ បាន​ស្លាប់ របួសធ្ងន់​ ៦​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​ ៨​នាក់​(​ស្រី​ម្នាក់​) នៅក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៣ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៧​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១៦​លើក ៕