នាយករដ្ឋមន្រ្តី អញ្ជើញចុះទៅពិនិត្យស្ថានីយ៍ ផលិតកូនត្រីពូជ ដ៏ចំណាស់មួយក្នុងខេត្តព្រៃវែង

0
  • ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅនៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះបាននិងកំពុងអញ្ជើញចុះទៅពិនិត្យមើលស្ថានីយ៍ផលិតកូនត្រីពូជ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផលសហការជាមួយអង្គការប៉ាដិកលើផ្ទៃដី១៦ហិកតាស្ថិតក្នុងនៅស្រុកពាមរក៍ខេត្តព្រៃវែង។

សម្ដេចតេជោ ហ៊ុន សែន បានសរសរនៅលើគេហទំព័រហ្វេសប៊ុកថា”នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែងផងដែរ​ ប្រសិនបើពេលវេលាអនុញ្ញាត”។

«ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨ ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។

មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។

យើងនាំគ្នាបំផុសចលនាប្រជាកសិករឱ្យចូលរួមដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យបានសកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មវិញនេះ៕