ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំផុសចលនាឱ្យប្រជាកសិករ ចូលរួមដាំដុះដំណាំស្បៀង ដើម្បីអភិវឌ្ឍពីប្រទេស ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម វិញ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «យើងនាំគ្នា បំផុសចលនាប្រជាកសិករ ឱ្យចូលរួមដាំដុះដំណាំស្បៀង តាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្ម ឱ្យបានសកម្មនៅក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជា កំពុងមានការអភិវឌ្ឍពីប្រទេស ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម វិញនេះ »៕