ភ្នំពេញ៖ បញ្ហាគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម នាពេលអតីតកាល នៅតែជាបញ្ហាកង្វល់ របស់ប្រជាជាន ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកំចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។
ជុំវិញបញ្ហានេះ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលកំចាត់មីនកម្ពុជា បានបញ្ចេញនូវសារមួយ នៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះថា «ហ៊ានលាក់ខ្លួនតាមរងដំឡូង និងចង់បន្លំខ្លួន ជាមេីមដំឡូងផងមែនទេ! រុករកទាល់តែឃេីញ ព្រោះធ្លាប់បាត់ខ្លួន ក្នុងការប្រយុទ្ធគ្នានៅទីនេះ! ប៉ៃលិនថ្ងៃទី១៣ ខែកក្កដា ២០២០!»៕


