ត្រឹម ១ឆមាស កម្ពុជាប្រមូលពន្ធបានជាង ១០០០លានដុល្លារ

0

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ (មករា-មិថុនា)អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ) បានចំនួន ប្រមាណ ១៦៨៤ ,០៧ លាន ដុល្លារ ស្មើនឹង៥៩,០៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៩មានការកើនឡើងចំនួន ប្រមាណជា ១៨១,៦៨ លានដុល្លារ ស្មើនឹង ១២%។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តន៍បន្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០បញ្ជាក់ថា សម្រាប់ខែមិថុនា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ប្រមាណជា ១៩៩,៨០លានដុល្លារ ស្មើនឹង ៧,០១% នៃផែនការប្រចាំឆ្នាំ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូល ពីប្រភេទពន្ធ ២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុង នោះ អាកុរលើ តម្លៃបន្ថែមចំនួន ១ ៣៨៥,០៦ប៊ីលានរៀល បលធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ចំនួន៦៣,៧៩ ប៊ីលានរៀល ប្រមាណ ៤ ,៨៣% និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០,១៨ ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើង ចំនួន៥០៧,២៦ ប៊ីលានរៀល ប្រមាណ ២៣,០៣%៕