ភ្នំពេញ៖ ក្រុមគ្រួសារលោកឧកញ៉ា វ័យក្មេង ប៊ុន រតនា ហៅ សេម បានជួបនូវគ្រោះថ្នាក់ចរាចរណ៍នៅម្តុំអង្គតាសោម ដោយមានយុវជនពីរនាក់បានបើកបរក្នុងស្ថានភាពបំពានច្បាប់ លើដងផ្លូវ មកជ្រុលបុករថយន្តទំនើបរបស់លោក ដែលបណ្តាលឲ្យខូចខាតផ្នែកខាងមុខ ប៉ុន្តែសម្រាប់មនុស្សគ្មានគ្រោះថ្នាក់ដល់ជីវិត ។
ចាត់ទុកថាជារឿងសំណាងមួយសម្រាប់យុវជនទាំងពីរនាក់ ដែលបានបើកលឿន ជែងផ្លូវ បំពានច្បាប់ ប៉ុន្តែរឿងនេះត្រូវបានឧកញ៉ា ចិត្តបុណ្យ ប៊ុន រតនា ហៅសេម មិនបានបន្តរឿង រ៉ាវ វែងឆ្ងាយដោយត្រឹមតែឲ្យសូមទោស និងធ្វើខសន្យា ឈប់បំពានច្បាប់លើដងផ្លូវ ជាការបញ្ចប់រឿង។
លោក ឧកញ៉ា ប៊ុន រតនា ហៅសេម បានចែកចាយនូវព័ត៌មាននេះនៅលើកណនីហ្វេសប៊ុករបស់លោក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងថា ល្ងាចមិញម៉ោងប្រហែល6ល្ងាចខ្ញុំនិងគ្រួសារបានជិះរថយន្ត 2គ្រឿងត្រលប់មកពីស្រុកគីរីវង់ ខេត្តតាកែវ លុះធ្វើដំណើរដល់ជិតផ្សារអង្គតាសោម រថយន្តរបស់ខ្ញុំបើកបរដោយបងស្រីខ្ញុំបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បើកបញ្ចា្រស់គ្នា បើកបរដោយយុវជនពីរនាក់វ័យ 18-19ឆ្នាំ។ ដើមហេតុគឺភាគីម៉ូតូបើកបញ្ចាស់គ្នាជាមួយរថយន្តរបស់ខ្ញុំ ពេលមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បានបន្ថែមល្បើនវ៉ារថយន្ត Lexus330 ហើយវាក់អើ គេចឆ្លងចូលគន្លងផ្លូវម្ខាងសំដៅមកមកប៉ះរថយន្តខ្ញុំ បងស្រីខ្ញុំជាអ្នកបើកឃើញដូចនេះគាត់ខំគេចរហូតធ្លាក់គែមផ្លូវប៉ុន្តែគេចមិនផុត ក៏ត្រូវបានម៉ូតូបុកចំពីមុខខាងស្តាំ ធ្វើអោយខូចខាតរថយន្តផ្នែកខាងមុខ រឺឯម៉ូតូខូចខាតវៀចកង់ខាងមុខ ចំណែកឯអ្នកបើកម៉ូតូរបួសបន្តិចបន្តួច។
លោកឧកញ៉ា បានបន្តថា តាមការវាស់វែងរបស់សមត្ថកិច្ចចរាចរណ៌ភាគីខាងម៉ូតូជាអ្នកខុស ព្រោះគាត់វ៉ាជែងមិនបានប្រុងប្រយ័ត្នហើយបើករំលោភចូលផ្លូវម្ខាងទៀត។ ចំពោះការខូចខាតភាគីខាងខ្ញុំមិនទាមទារសំណងទេ ហើយប្អូនទាំងពីរបានដឹងកំហុស សូមទោស និងសន្យាថាបើកបរលើកក្រោយប្រុងប្រយ័ត្ន មិនធ្វេសប្រហែស ឡើយ ជាការដាស់តឿនប្អូនទាំងពីរក៏បានផ្តាំផ្ញើរទៅយុវជន យុវនារី ដ៏ទៃទៀត សូមកុំបើកបរលឿនៗតាមគ្នា សូមគោរពច្បាប់ចរាចណ៍ ជៀសវាងគ្រោះថ្នាក់ហើយបានស្តាយក្រោយ។ នេះសំណាងហើយប្អូនប៉ះឡានខ្ញុំ បើមិនមែនឡានខ្ញុំមិនដឹងយ៉ាងមិចទេ...? ?សូមអរគុណបងៗសមត្ថកិច្ចដែលចុះមកជួយសប្របសម្រួលភ្លាមៗ។ ?សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៌? ។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ប៊ុន រតនា ធ្លាប់ឆ្លងកាត់ជីវិតជាផលិតករក្នុងទ្រនំផលិតកម្មថោន ដោយល្បីល្បាញក្នុងការផលិតបទចម្រៀងជាច្រើន ហើយបទដែលល្បីបំផុត ដែលលោកបានដឹកនាំសម្តែង ទទួលបានការសរសើរពី សម្តេចតេជោ ហ៊ុន សែន គឺបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ៕
ទស្សនាសកម្មភាពវីដេអូដូចខាងក្រោមនេះ៖