ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញា ជួញដូរគ្រឿងញៀនឆ្លងដែន ចំនួន១នាក់(ភេទប្រុស) ជាជនជាតិវៀតណាមរួម ជាមួយវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំង ជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។
យោងតាមអគ្គស្នងការ នរគរបាលជាតិ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទូលផែន ប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀង ស្តិតក្រោមការដឹកនាំ សម្របសម្រូលនីតិវិធី ពីលោកខាំ សុផារីព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត លោកស៊ន មុន្នី ព្រះរាជអាជ្ញារង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២.៣០នាទី នៅចំណុចចន្លោះ បង្គោលព្រំដែន លេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំង អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែន០១លើក ដោយបានចាប់ឃាត់ខ្លួន ជនសង្សយ័ម្នាក់ ឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាង ថ្នាំញៀនចំនួន១១ដុំធំ ទម្ងន់១១គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់)ជាប្រភេទ មេតំហ្វេតាមីន និងកេតាមីន ម៉ូតូ០១គ្រឿង ក្នុងខណៈដែលជនសង្សយ័ កំពុងធ្វើសកម្មភាពនាំគ្រឿងញៀន ឆ្លងដែនទៅ កាន់ប្រទេសវៀតណាម ៕