ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាជួយរៀបចំសងថ្ងៃ ឈប់សម្រាក ដែលបានលើកពេលកាលពី បុណ្យចូលឆ្នាំកន្លងមក ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦ ក្នុងខែសីហា ឆ្នាំ២០២០នេះ ។
ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១១ កក្កដានេះថា «
ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពជាតិ សូមអំពាវនាវដល់ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាជួយរៀបចំថ្ងៃសង បុណ្យចូលឆ្នាំដែលបានលើកកន្លងមក ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦ ក្នុងខែសីហា ឆ្នាំ២០២០នេះ ចំនឹងថ្ងៃដែលបងប្អូនកម្មករ-កម្មការិនី បានបើកប្រាក់ឈ្នួលរួច ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ពួកគាត់មានសោរហ៊ុយធ្វើដំណើរ ទៅលេងស្រុកកំណើត» ។