ភ្នំពេញ៖ កងកម្លាំងនាំមុខ មួកខៀវកម្ពុជា ៨០នាក់ដែលបម្រើការមក្នុងកងអនុសេនាធំ វិស្វកម្មព្រលានយន្ត ហោះលេខ៨៩១ ដែលបានបញ្ចប់ បេសកកម្ម អ.ស.ប សាធារណរដ្ឋម៉ាលី ត្រូវបានមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានរៀបចំ កន្លែងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុង ទីតាំងចំនួន២ គឺនៅវិទ្យាស្ថាន គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ស្រុកឧដុង្គ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច។
ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះ ក្រោយពីកងកម្លាំងមួកខៀវកម្ពុជា បានដំណើរមាតុភូមិនិវត្ត មកដល់កម្ពុជា នាយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ នៅព្រលានយន្តហោះVIP រាជធានីភ្នំពេញ។
ប្រមុខមេទ័ពមួកខៀវកម្ពុជា នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ បញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្ម អង្គការសហប្រជាជាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងមានក្រុមគ្រូពេទ្យដែលមានជំនាញ សម្រាប់មើលថែដល់ពួកគាត់ទាំងអស់គ្នាមុនពេលទទួលបានឱ្យជួបជុំគ្រួសារ៕