ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានឱ្យដឹងថាក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួនពីរនាក់ បន្ថែមទៀត ខណៈនៅសល់ ៨នាក់ទៀត តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះកម្ពុជាមានជំងឺកូវីដ១៩ ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន១៣៣នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៨នាក់ និងគ្មានអ្នកស្លាប់៕