ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ច ស្ទួចរថយន្តទាំងឡាយណា ដែលចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ ។ នេះបើយោងតាមហ្វេសប៊ុកលោក ស ថេត ។
ក្នុងកិច្ចប្រជុំដកពិសោធន៍ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ កក្កដា ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាដល់ ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមាន សោភ័ណ្ឌភាពល្អ ៕