ភ្លេចខ្លួនមួយភ្លេត ធ្វើឱ្យបាត់មនុស្ស ជាទីស្រលាញ់

0

ភ្នំពេញ ៖ ក្មេងប្រុស អាយុ ១ ឆ្នាំកន្លះ បានលង់ទឹកស្រះ ជិតផ្ទះ អ្នកជិតខាង មានជម្រៅ ជាង ១ ម៉ែត្រ ខណៈ ម្តាយកំពុងមុជទឹក។ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើង នៅវេលា ម៉ោង ៤ និង ៣០ នាទី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ នៅ ភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ

បើតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ ឆាង វិឆ័យ ភេទប្រុស អាយុ ១ ឆ្នាំកន្លះ មានឪពុកឈ្មោះ តឹក ឆាង អាយុ ៣៣ ឆ្នាំ និងម្តាយ ឈ្មោះ សា លឹត ស៊ីនេ ត អាយុ ៣២ឆ្្នាំ នៅ ភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ក្មេងរងគ្រោះ បាន ដើរលេងម្នាក់ឯង ខណៈ ឪពុករវល់ទៅ មើលស្រែ ចំណែកម្តាយរវល់មុជទឹក នៅក្នុងបន្ទប់ ពេលចេញមកវិញមិនឃើញកូន ក៏ដើររក ប្រទះឃើញកូន ស្លាប់នៅក្នុងទឹកស្រះ ខាងក្រោយផ្ទះ អ្នកជិតខាង ឈ្មោះ ហុក រិន ភេទប្រុស អាយុ ៥២ ឆ្នាំ ចម្ងាយប្រហែល ៤០ ម៉ែត្រ ។

ក្រោយពី ធ្វើ កោសល្យវិច័យរួច សមត្ថកិច្ចប្រគល់សព ឲ្យឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕