៦ខែ ឆ្នាំ២០២០នេះ ការនាំចេញសម្លៀកបំពាក់ របស់កម្ពុជា ទៅក្រៅប្រទេសធ្លាក់ចុះ ៥,៤%

0

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ការនាំចេញសម្លៀកបំពាក់ របស់កម្ពុជា ទៅក្រៅប្រទេស បានធ្លាក់ចុះចំនួន ៣៧៨៤លានដុល្លារ ស្មើនឹង៥,៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី៨ កក្កដានេះ លោក ហេង សួរ បានមានប្រសាសន៍ថា ការធ្លាក់ចុះនេះ ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើការបញ្ជាទិញ មានការថយចុះជាសកល ។ លោកថា ការថយចុះលើវិស័យកាត់ដេរនេះ មិនមែនមានតែកម្ពុជាទេ គឺកើតមានជាសកល ។

សូមរំលឹកថា ៦ខែ នៃឆ្នាំ២០២០នេះ មានរោងចក្រចំនួន ៤៥០រោងចក្រ បានផ្អាកដំណើរការ និង ៨៣រោងចក្រ ផ្សេងទៀតបានបិទទ្វារ ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករ រាប់ម៉ឺននាក់ ៕