ថ្ងៃ៨ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ ៤៨​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៤៨​នាក់ ​(​ស្រី​៦​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន ​២០​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៨ កក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៤៨​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៩​នាក់ និង​ប្រើប្រាស់ ៩​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៨ កក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៧១៣៩,៦៤​ក្រាម និង​៨​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(WY)=១,២០​ក្រាម ។​

+​លទ្ធផល​ខាងលើ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៨​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៧១១៧,៨៣​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១,៥២​ក្រាម​។​ ៣/បាត់ដំបង​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៩,០៨​ក្រាម និង​Wy ១,២០​ក្រាម​។​ ៤/កណ្ដាល​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៤,១៦​ក្រាម​។​ ៥/កោះកុង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,០៣​ក្រាម​។​ ៦/ពោ​ធ៍​សាត់​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,៧៤​ក្រាម​។​ ៧/សៀមរាប​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៣,៨០​ក្រាម​។​ ៨/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ១​អង្គភាព​៖ ១/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១៦​នាក់ ចាប់យក​Ice ៥​កញ្ចប់​តូច ៕