ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អ្វីដែលក្រសួង រួមជាមួយនិងកសិករខ្មែរ ប្រាថ្នាចង់បានលើការដាំដុះនោះគឺ ការអភិវឌ្ឍដែលកើតចេញពីការ កសាងហេដ្ឋារចនាសម្ព័ន្ធ លើការគ្រប់គ្រងទឹកបានល្អ គួបផ្សំនឹងការបញ្ចូលបច្ចេកទេសដាំដុះ កសិកម្មប្រព្រឹត្តទៅបានល្អផងដែរនោះ គឺកសិករពិតជាទទួលបាន ប្រាក់ចំណូលខ្ពស់ ។
លោករដ្ឋមន្ត្រីមន្ត្រី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៨ កក្កដានេះ ថា «អ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនិងកសិករ ប្រាថ្នាចង់បានលើការ ដាំដុះដំណាំស្រូវនោះ គឺការអភិវឌ្ឍដូចរូបភាពខាងក្រោម ដែលបានកើតចេញពីការ កសាងហេដ្ឋារចនាសម្ព័ន្ធ លើការគ្រប់គ្រងទឹកបានល្អ គួបផ្សំនឹងការបញ្ចូលបច្ចេកទេស ដាំដុះកសិកម្មប្រព្រឹត្តទៅ បានល្អផងដែរនោះ គឺកសិករពិតជាទទួលបាន ប្រាក់ចំណូលខ្ពស់» ។
ក្នុងនាមក្រសួងកសិកម្ម លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ តាមសំណូមពររបស់ក្រសួងកន្លងមក ៕