ដឹងហើយនៅតែបំពាន! ឃាត់ខ្លួនយុវជនម្នាក់ ដែលទៅគោរពវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្តុបបូកគោ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ក្នុងពេលដែលរូបគេ ទៅគោរពវិញ្ញាណក្ខ័ន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយ៍ប្រេងឥន្ទនៈ កាល់តិច បូកគោ នាថ្ងៃទី៨ កក្កដានេះ ។

យុវជនរូបនេះមានឈ្មោះ ថាន់ ថន បានពាក់អាវលោកបណ្ឌិត កែម ឡី ជិះកង់មកទីតាំងប្រារព្វពិធីបង្សុកូល នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្ដុបបូកគោ ។

សូមរំលឹកថា កាលពីថ្ងៃទី៧ កក្កដា អាជ្ញាធរខណ្ឌចំការមន បានប្រកាសថា នឹងប្រើវិធានការតាមច្បាប់ ចំពោះជនទាំងឡាយណា ដែលជួបជុំគម្រប់ខួប ៤ឆ្នាំ នៃមរណភាពលោក កែម ឡី នាថ្ងៃទី៨-១០ កក្កដា នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ៕