ភ្នំពេញ៖ ប្រសិនប្រើបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ជួប ឬឃើញបញ្ហាផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ សូមធ្វើការទំនាក់ទំនងទៅ លេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ ។
ខាងក្រោមនេះគឺជា លេខទូរស័ព្ទទាន់ហេតុការណ៍ (hotline) របស់អធិការដ្ឋានក្រុង-ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់តាំងពីអធិការ រហូតដល់លោកនាយប៉ុស្ត៏ឃុំ-សង្កាត់គ្រប់ក្រុង-ស្រុក ទូទាំងខេត្ត។
សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់រក្សា ទុកនូវលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ ដើម្បីធ្វើការទាក់ទងរាល់ពេលជួប រឺឃើញបញ្ហាផ្សេងៗទាំងអស់។
ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការណ៍ បន្ថែមក្នុងការទំនាក់ទំនងមកកាន់ លេខទូរស័ព្ទទាន់ហេតយការណ៍ទាំងនេះ ដើម្បីចូលបន្ថែមក្នុងការទប់ស្កាត់បង្រ្កាប ការពារសុខសុវត្ថិភាពអោយ កាន់តែមានប្រសឹទ្ធិភាពខ្ពស់ ៕




