ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៨នាក់ (ស្រី ៣នាក់) បានស្លាប់ របួសធ្ងន់ ១១នាក់ (ស្រី ២នាក់) និងរបួសស្រាលគ្មាន ២នាក់ (ស្រីម្នាក់) នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ កក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១២លើក ៕