ថ្ងៃ៧ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៥១​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥១​នាក់ ​(​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន​ ២៨​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៧ កក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៥១​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​ ៤០​នាក់ និង​ប្រើប្រាស់ ១១​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៧ កក្កដា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១២៣,៣៨​ក្រាម និង​១៦​កញ្ចប់​តូច និង​អ៊ិ​ច​ស្តា​ស៊ី​=១​ក្រាម ។​

+​លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ១២​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១,៥៩​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី ១,០​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១,៥២​ក្រាម​។​ ៣/បាត់ដំបង​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ៥៤,៣៣​ក្រាម​។​ ៤/កំពង់ចាម​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១០​នាក់ ចាប់យក​Ice ៤២,៣៧​ក្រាម​។​ ៥/កំពង់ធំ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១០​កញ្ចប់​តូច​។​ ៦/កំពត​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១២,៣៧​ក្រាម​។​ ៧/កណ្ដាល​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦,៥៦​ក្រាម​។​ ៨/ពោ​ធ៍​សាត់​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២,០១​ក្រាម​។​ ៩/រត​នះ​គី​រី​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,៦៣​ក្រាម​។​ ១០/សៀមរាប​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ១១/ស្វាយរៀង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៤​នាក់​។​ ១២/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៥​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច ៕