កុំចេះតែបំភ្លៃ! មកដល់ពេលនេះ មិនទាន់មានប្រជាជនខ្មែរ ណាម្នាក់ធ្វើអត្តឃាត ដោយសារ ធនាគាររឹបអូសទ្រព្យសម្បត្តិឡើយ

0

ភ្នំពេញ៖ តាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនៅទូទាំងរាជធានី-ខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ នៅព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានករណីប្រជាជនខ្មែរណាម្នាក់ ធ្វើអត្តឃាតដោយសារ ការរឹបអូសទ្រព្យសម្បត្តិ ដោយធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុនោះឡើយ។

អគ្គស្នងការនគរបាលជាតិ សូមជម្រាបជូនសាធារ:ណជន និងអ្នកនិយមប្រើបណ្ដាញសង្គមហ្វេសប៊ុក ជ្រាបថា ខ្លឹមព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុក ផលិតបង្ហោះពុំ មានមូលដ្ឋាន ច្បាស់លាស់ បំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ សំដៅបំណងទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកមួយក្រុម និងក៏ដូចជាការកេងចំណេញ ផ្នែកនយោបាយ។

ដូច្នេះសូមសាធារណជន និងអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងចាញ់បោកការបំភិតបំភ័យ ណាមួយដែលមានបំណងកេង ចំណេញខាងផ្នែកនយោបាយ។យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈម ចំពោះមុខច្បាប់ជាធរមាន៕