ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខេត្ដកំពង់ស្ពឺ នៅថៃ្ងទី ៧ ខែកក្កដា ឆ្នាំ ២០២០ ដឹកនាំដោយ លោក សរ សុពុត្រា អភិបាលរងខេត្ដ បានចុះ ពិនិត្យនិងធ្វើការ រុះរើរបង ព័ទ្ធដី រោងចាំដី និងសំណង់អនាធិបតេយ្យ សង់រំលោភយកដីការពារ ដោយព្រះរាជក្រឹត្យ ឧទ្យានជាតិព្រះសុរាម្រិត- កុសុមៈ”គីរីរម្យ ” ដែលក្រុមអនាធិបតេយ្យទន្ទ្រាន យកជា កម្មសិទ្ធិ នៅចំណុចនាគព័ន្ធ ចំណុចអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមអាណាធិបតេយ្យ មួយចំនួន តែងតែ លួចធ្វើ សកម្មភាព ទន្ទ្រានយកដី ធ្វើជា កម្មសិទ្ធ ដោយមិនខ្វល់អំពីអ្វីដែល ហៅថា ជា ផ្លូវច្បាប់នោះឡើយ គឺបានគៀងគរ ពលរដ្ឋមួយចំនួនមកពីរ តំបន់ឆ្ងាយនិងផ្ដល់លុយដោយ ការកុហក និង អះអាងថា ធានា ក្នុងការ បង្ក្រាបពីសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ។
អនុវត្តន៍គោលការណ៍ច្បាប់ គណៈបញ្ជាការ ឯកភាពខេត្ដ បានធ្វើ ការរុះរើ របង ព័ទ្ធយកដី រោងចាំដី និងសំណង់ អនាធិបតេយ្យ បានមួយចំនួននិងបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ដែល ត្រូវបានចាញ់បោកមេខ្យល់ ញុះញង់អោយចូលរួម ប្រព្រឹត្ដសកម្មភាព ធ្វើការទន្ទ្រាន យកដីរដ្ឋ ដោយខុសច្បាប់ ត្រូវតែ បញ្ឍប់ សកម្មភាព ដោយការពិចារណា គិតគួរ អំពីញ្ហា ការ អនុវត្តន៍ច្បាប់ នាំឲ្យមានពិរុទ្ធភាព មកលើ ខ្លួននិងក្រុមគ្រួសារ ផលប្រយោជន៍ បាន អ្នកដទៃ ៕