សម្តេច ស ខេង រងកម្មដោយសារ អ្នកមានបុណ្យស័ក្ដធំៗ កំពុងប្រជែងគ្នាចាប់យកដី

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងរងកម្មក្នុងការដោះស្រាយ ទំនាស់រឿងដីធ្លីដែលភាគច្រើនសុទ្ធតែ ពាក់ព័ន្ធជាមួយអ្នកមាន បុណ្យស័ក្តធំៗ កំពុងប្រជែងគ្នាទៅចាប់យកដី។

ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅថ្ងៃទី៧ កក្កដានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»។

សម្តេចសង្កត់ធ្ងន់ថា សម្តេចគ្មានដីសូម្បីតែមួយតឹក ឬកន្លះតឹក នៅខេត្តមណ្ឌលគិរី តែបច្ចុប្បមានអ្នកធំៗ បានប្រជែងគ្នាទៅចាប់ដីនៅទីនោះ ហើយលទ្ធផលសម្តេច បានក្លាយជាអ្នករងកម្ម ក្នុងការដោះស្រាយបញ្ហាដីធ្លីទៅវិញ ៕