ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅខែសីហា ឆ្នាំ២០២០ ខាងមុខក្រសួងនឹងចេញ បណ្ណបើកបរអន្ដរជាតិ បណ្ដោះអាសន្ន ដេីម្បីងាយស្រួល និងបំពេញតម្រូវការរបស់ពលរដ្ឋ ដែលត្រូវទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី៧ កក្កដានេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «ខែកក្កដា ឬខែសីហា ឆ្នាំនេះ យើងនឹងចេញបណ្ណបើកបរអន្ដរជាតិ ដោយ សារយើងទៅប្រទេសគេ បើឡានអត់បានមានបណ្ណបើកបរខ្មែរ។ ដូច្នេះយើងជាសមាជិក អង្គការសហ ប្រជាជាតិ អីចឹងយើងអាចចេញបណ្ណបើកបរអន្ដរជាតិ»។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងនឹងរៀបចំបណ្ណបើកបរ ជាប្រភេទ A B C ដោយបោះត្រាតាមប្រភេទ ដែលអ្នកបើកបរស្នើសុំ ៕