ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងពិចារណា បិទរថភ្លើងដឹកអ្នកដំណើរ ពីស្ថានីយ៍ ទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដោយសារគ្មានមនុស្សជិះ និងអាចបង្កគ្រោះថ្នាក់ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី៧ កក្កដានេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «យើងខ្ញុំនឹងពិចារណា តើគួរតែបិទ បើអាចបិទបាន បិទទៅ ដោយគ្មានអ្នកជិះ ហើយអាចបង្កគ្រោះថ្នាក់ចរាចណ៍ តាមផ្លូវហ្នឹងផង» ។