សូមបង្កើនការ ប្រុងប្រយ័ត្ន! ថៅកែពុះដីឡូតិ៍ ពីរនាក់ ត្រូវរន្ទះបាញ់ស្លាប់

0

ភ្នំពេញ៖ ថៅកែពុះដីឡូត៍លក់ ពីរនាក់ ត្រូវរន្ទះបាញ់ស្លាប់ ក្នុងពេលកំពុងចុះមើល ក្រុមការងាររៀបចំពុះដីឡូត៍ សម្រាប់សង់ផ្ទះល្វែងលក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៧៖០០នាទី ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ១- សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី២ -ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរមានមុខរបរជា អ្នកពុះដីឡូត៍លក់ និងជាថៅកែរថយន្តដឹកដី។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំ ពិធីបុណ្យនៅគេហដ្ឋានរៀងខ្លួន ៕