ពុទ្ធោច្រើនម្ល៉េះ! ​ឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូតគ្រឿងញៀន​ជាង​ ៧​គីឡូក្រាម​

0

ភ្នំពេញ៖ កម្លាំង​ជំនាញ​ (​ក​៩)​​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ដោយ​លោក​ ស៊ីន រក្សា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅថ្ងៃទី​៦​ កក្កដា បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប ករណីគ្រឿងញៀនជាង ៧គីឡូក្រាម និងឃាត់ខ្លួនជនជាតិឡាវម្នាក់ នៅ​ចំ​ណុ​ចំ​កំពង់ទូក ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​

ជនសង្ស័យ​​ឈ្មោះ ភិត ងិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​កោះ​ស្តាំ ឃុំ​កោះ​ស្តាំ ស្រុក​ខូង​ ​ខេត្ត​ចំប៉ា​សាក់ ​(​ប្រទេស​ឡាវ​)​ ។​វត្ថ​តាង​ចាប់យក​បាន​មេ​តំ​ហ្វេ​តា​មីន​​ (ICE) ៥​ក​ញ្ទ​ប់​ធំ​ទម្ងន់ ៧១១៧.៤៧​ក្រាម ។​

​ករណីនេះ កម្លាំង​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូនបន្ត​អនុវត្តតាម​នីតិវិធី ៕