សម្ដេចតេជោ នឹងនាំយកទ័យយទានមួយចំនួន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តចំពុះក្អែក

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងនាំទ័យយទានមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា នៅវត្តចំពុះក្អែក ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា សម្ដេច និងភរិយា សូមផ្ញើសេចក្តីនឹករឮក ដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងគង់ចាំព្រះវស្សា ចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

សម្ដេចបានអរគុណបងប្អូន ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលបាននាំយកទៀនព្រះវស្សា នឹងទ័យទានចង្ហាន់ជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ ឆ្ងាយដាច់ស្រយាល ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអរគុណសម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តី សមាជិក សមាជិការ គណបក្សប្រជាជនដែលបាន ចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់ បងប្អូនក្រីក្រដែលកំពុង ខ្វះខាតនៅទូទាំងប្រទេស ។

សម្ដេចតេជោបញ្ជាក់ថា «នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោង នឹងនាំទ័យយទានមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំ ព្រះវស្សានៅវត្តចំពុះក្អែក។ ខ្ញុំនិងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសជាមួយពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា» ។

ទន្ទឹមនឹងនេះដែរ​ សម្ដេចបានអំពាវនាវឲ្យ បងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាព សុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារ ខ្លួនអោយបានត្រឹមត្រូវ។ សម្ដេចថា មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយ ព្រួយបារម្ភខ្លាំងណាស់ ៕