ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា បានស្លាប់ក្នុងវ័យក្មេង ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី៥ កក្កដា នៅចំណុច ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សូមរំលឹកថា កីឡាការិនីតេក្វាន់ដូរូបនេះ ធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ និងបានសាងសា្នដៃជាច្រើន ជូនខេត្តកំពង់ស្ពឺផងដែរ ។
ផ្ទះដែលរងការឆាបឆេះនេះ ជាផ្ទះល្វែង ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ ធ្វើអំពីថ្មប្លង់សេមានឡៅតឿ ជារបស់ឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍នេះ បានបណ្តាឲ្យស្លាប់នារីម្នាក់ឈ្មោះ យុន សុគន្ធកញ្ញា (ហៅ ស្រីនាង) អាយុ ១៨ឆ្នាំ រស់នៅក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ដោយសារ ថប់ដង្ហើម) ។ ចំណែកឯទ្រព្យសម្បតិ នៅក្នុងផ្ទះខូចខាតទាំងស្រុង ៕

