ស្លាប់ម្នាក់ ​និង​របួស ​៧​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅថ្ងៃទី៤ កក្កដា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និងរបួសធ្ងន់​ ៧​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៤ មិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៨​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕