ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ២០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន១៣នាក់ និងប្រើប្រាស់ ៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(ice) = ១៥៥៩,៤២ក្រាម និង៣៧កញ្ចប់តូច ។
+លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៦អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៥០ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។ ៣/សៀមរាប៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,២០ក្រាម។ ៤/ស្វាយរៀង៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥៤២,៧២ក្រាម។ ៥/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៦/រាជធានីភ្នំពេញ៖ ជួញដួរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៦កញ្ចប់តូច ៕