ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ កក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤០នាក់ និងប្រើប្រាស់ ៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែកក្កដា រួមមាន ៖-មេតំហ្វេតាមីន(Ice) = ១០២,១៥ក្រាម និង៤៤កញ្ចប់តូច
-មេតំហ្វេតាមីន(Wy) = ៣,៦៧ក្រាម។
+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
-Police ៦អង្គភាព៖ ១/បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,០៥ក្រាម។ ២/កំពង់ស្ពឺ៖ ជួញដួរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣២,០១ក្រាម។ ៣/កពត៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៦៣ក្រាម។ ៤/កណ្ដាល៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ចាប់យកIce ២៥កញ្ចប់តូច។ ៥/ត្បូងឃ្មុំ៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៨ក្រាម។ ៦/រាជធានីភ្នំពេញ៖ ជួញដួរ ៥ករណី ឃាត់ ៩នាក់ ចាប់យកIce ៧កញ្ចប់តូច។
-PM ៤អង្គភាព៖ ១/កោះកុង៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦២,២៨ក្រាម និងWy ៣,៦៧ក្រាម។ ២/ក្រចេះ៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។ ៣/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។ ៤/រាជធានីភ្នំពេញ៖ ជួញដួរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៩កញ្ចប់តូច៕