ស្លាប់​ ៨នាក់ និង​របួស ​១១នាក់​ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ​ទី​៣​ កក្កដា​

0

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ចំនួន​ ៨​នាក់​ (​ស្រី​ ២​នាក់​) ​បាន​ស្លាប់​ របួសធ្ងន់ ៩នាក់​ (​ស្រី​១នាក់​)​ និង​របួសស្រាល​២នាក់ (​ស្រី​២នាក់​)​ នៅ​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូ​ទាំង​ប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធា រណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៣​ កក្កដា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​១៧នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​១១លើក​ ៕