ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿង ញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៥១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៦នាក់ (ស្រី៤នាក់) និងប្រើប្រាស់ ១៥នាក់ (ស្រី០នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ កក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១០១,៥២ក្រាម និង១៩កញ្ចប់តូច។
+លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៧អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,២៩ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៣/បាត់ដំបង៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៧,៩៧ក្រាម។ ៤/កំពង់ចាម៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៥/កំពង់ឆ្នាំង៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។ ៦/កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៤ក្រាម។ ៧/រាជធានីភ្នំពេញ៖ ជួញដួរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១/កំពង់ចាម៖ ជួញដួរ ១ករណី ឃាត់ ១៦នាក់ ចាប់យកIce ១,៨២ក្រាម។ ២/កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៣/ក្រចេះ៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨១,៣០ក្រាម។ ៤/រាជធានីភ្នំពេញ៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច៕