ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ជូនលោក U WIN MYINT ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុដ៏រន្ធត់ ការរអិលបាក់ដី ក្នុងការដ្ឋានជីកយករ៉ែមួយកន្លែង នៃតំបន់ Hapakant ដែលបានបណ្តាលឲ្យបាត់បង់ អាយុជីវិតប្រជាជនជាច្រើនរយនាក់ ។