នៅថ្ងៃនេះក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចេញមកប្រកាសសូមទោសជាសាធារណៈទៅកាន់ក្លឹបមេឃខៀវ Man City អំពីការដោះដូរកីឡាករ Leroy Sane ក្នុងពេលវេលាមួយដ៏ឆាប់ពេក។
រូបថតជាច្រើនសន្លឹករបស់កីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់តម្លៃ៥៥លានផោនជាមួយនឹងឯកសណ្ឋានរបស់ក្លឹប Bayern Munich ត្រូវបានបង្ហោះនិងចែករំលែកពេញបណ្តាញសង្គមកាលពីយប់មិញនិងថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៀតថាកីឡាករនឹងស្នាក់នៅទីនេះរហូតដល់ខែមិថុនាឆ្នាំ២០២៥។
Sane វ័យ២៤ឆ្នាំបានចំណាយពេលកាលពីថ្ងៃម្សិលមិញដើម្បីបញ្ចប់ការធ្វើតេស្តសុខភាពនិងជួបជាមួយនឹងក្លឹបព្រមទាំងក្រុមអ្នកសារព័ត៌មាននិងជាពិសេសការបំពេញទស្សនកិច្ចនៅទីលានហ្វឹកហាត់របស់ក្លឹបផងដែរ៕
ប្រែសម្រួល៖ Lee