ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យស្ថាប័ន ពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជន រស់នៅអោយចេញផុត ពីផែនទីគម្របព្រៃឈើ ត្រូវទុកអោយប្រជាជន រស់នៅផង កុំតែកាត់ដីទៅលក់ អោយឯកជន ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសរលើ គេហទំព័រហ្វេសប៊ុកថា” សម្តេចតេជោ បញ្ជាអោយគ្រប់ស្ថាប័នដែលពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជនរស់នៅអោយចេញផុតពីផែនទីគម្របព្រៃឈើ ។ ត្រូវទុកអោយប្រជាជនរស់នៅផង …. កុំតែកាត់ដីទៅលក់អោយឯកជន “។
បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថាមិន ដែលមានការអភិវឌ្ឍន៍ ណាមួយដែលគ្មានសម្ពាធ ទៅលើបរិស្ថានសោះនោះទេ ៕