ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានឲ្យដឹងថាថ្ងៃនេះ ពុំរកឃើញ ករណីជំងឺកូវីដ-១៩ ថ្មី ទេ រហូតដល់ម៉ោង ០៩:០០ព្រឹក ថ្ងៃទី ៣ កក្កដា ២០២០ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់ ចំនួនជាសះស្បើយសរុប ចំនួន១៣១នាក់ និងស្លាប់គ្មាន ។
CDC បញ្ជាក់បន្ថែមថា” ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើង ជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេស ជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យើងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល” ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ឮ ក្រសួងសុខាភិបាលបានធ្វើតេស្តចំនួន 38335 ស្មើនឹង 2309 ក្នុង១លាននាក់៕