ប្រមុខការពារជាតិ៖ សម្តេចតេជោ តែងតែពុះពារ គ្រប់ឧបសគ្គ ការពារបងប្អូនពលរដ្ឋ ពីគ្រោះអាសន្ននានា

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់និងពុះពារគ្រប់ឧបសគ្គ ក្នុងការការពារបងប្អូន ប្រជាពលរដ្ឋរបស់យើង ពីគ្រោះអាសន្ននានា។ នេះបើយោងតាមហ្វេសប៊ុក សម្ដេច ទៀ បាញ់ ។

សម្ដេច ទៀ បាញ់ បន្ថែមថា ជាក់ស្តែងរាជរដ្ឋាភិបាលទើបតែបានបញ្ចេញកញ្ចប់ ថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ-១៩ ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់និងពុះពារគ្រប់ឧបសគ្គ ក្នុងការការពារបងប្អូន ប្រជាពលរដ្ឋរបស់យើង ពីគ្រោះអាសន្ននានា