អាសូរណាស់! យុវជនស៊ីឈ្នួលកាត់ស្មៅ ម្នាក់បានស្លាប់ភ្លាមៗ ដោយសារបែបនេះ

0

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលផ្លែឡាមម៉ាសុីនកាត់ស្មៅ ដែលខ្លួនកំពុងកាត់ប៉ះថ្ម បែកផ្លែឡាម រួចហោះមកបុកចំថ្ងាស។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១៦.០០ ល្ងាចថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បើតាមរបាយការណ៍ របស់អាជ្ញាធរស្រុកអូរជុំបាន បញ្ជាក់ថាជនរងគ្រោះខាងលើ មានឈ្មោះយ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិកាម៉ែនតូច ឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគីរី។ មុនពេលកើតហេតុ យុវជនរូបនេះបានទៅកាត់ស្មៅ ស៊ីឈ្នូល ឲ្យឈ្មោះភើន ប្លាន់ នៅភូមិជាមួយគ្នា នៅចំការខាងជើង ភូមិការម៉ែនតូច ចម្ងាយប្រហែល៣គីឡូម៉ែត្រ ពេលគាត់កំពង់កាត់ស្មៅ ស្រាប់តែឡាមម៉ាស៊ីនកាត់ស្មៅ ប៉ះថ្មបណ្តាលឲ្យបែកផ្លែឡាមមួយ កំណាត់ ហោះបុកត្រូវចំក្បាល ពីខាងមុខលើថ្ងាស បណ្តាលឲ្យដួលស្លាប់តែម្តង ។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ច មូលដ្ឋានបានធ្វេីកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕