កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១ដល់៧ កក្កដា

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧត្តុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថាប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីកំរិតមធ្យមទៅច្រើន នៅតាមទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០) បានឱ្យដឹងថាតាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពល លើព្រះរាជាណាចក្រកម្ពុជា ។

+ស្ថានភាពបែបនេះធ្វើឲ្យ៖

១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C- សឺតុណ្ហភាពអតិបរមា មានពី ១៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះ ក៏មានផ្នែកមួយចំនួន នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ។

២.បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន ។

៣.បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°c ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕