ថ្ងៃ២៨ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១៣ករណី ឃាត់ខ្លួន​ជនសង្ស័យ ៣៩នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ៣៩នាក់ ​(​ស្រី២នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ​១៣ករណី​ទូទាំងប្រទេស​ នៅ​ថ្ងៃទី​២៨ មិថុនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀនចំនួន​ ៣០នាក់ និង​ប្រើប្រាស់ ៩​នាក់ ។​

វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៥៥,១៣ក្រាម និង២៧កញ្ចប់តូច។

+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាលជាតិ ៦អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,២៣ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។ ៣/បាត់ដំបង៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៥៣ក្រាម។ ៤/កណ្ដាល៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៣កញ្ចប់តូច។ ៥/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៤កញ្ចប់តូច។ ៦/ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៣,៤៩ក្រាម។ ២/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ៨,៨៨ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣០កញ្ចប់តូច ៕